មូលដ្ឋានគ្រឹះនៃការផលិតរូបថត

About Course
ការផលិតរូបថតឲ្យបានស្អាតមិនមែនគ្រាន់តែចេះចុចថតរូបប៉ុណ្ណោះទេ តែអ្នកត្រូវចេះពីរបៀប ឬបច្ចេកទេសមួយចំនួនដើម្បីធ្វើឲ្យការផលិតរូបថតរបស់អ្នកមានលក្ខណៈប្លែក កាន់តែមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ ហើយធ្វើឲ្យអ្នកកាន់តែមានចិត្តចង់ផលិតឲ្យបានច្រើនថែមទៀត។
មេរៀននេះត្រូវបានរៀបចំឡើងសម្រាប់អ្នកមិនទាន់ចេះថតរូបសោះ និងអ្នកចេះថតរូបខ្លះៗហើយតែមានបំណងបន្ថែមសមត្ថភាពក្នុងការផលិតរូបបន្ថែមទៀត។ សព្វថ្ងៃយើងមើលឃើញថាមានមនុស្សជាច្រើនបានចែករំលែកស្នាដៃរូបថតនៃសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួននៅលើបណ្តាញសង្គមល្បីៗមានដូចជា Facebook, Instagram និងបណ្តាញសង្គមល្បីៗជាច្រើនទៀត។
ទាំងមិត្តភក្តិរបស់អ្នក និងខ្លួនអ្នកផ្ទាល់តែងតែមានអារម្មណ៍ថាការផលិតរូបថតរបស់ខ្លួនហាក់ដូចជាមិនបានស្អាតទាល់តែសោះ ហើយមើលទៅរូបភាពរបស់អ្នកផ្សេងដូចជាស្អាតជាង តែមិនដឹងថាមកពីអ្វីប្រាកដដែរ។ អត្ថមេរៀននេះ ខ្ញុំនឹងធ្វើការរៀបរាប់នូវចំណុចគន្លឹះមួយចំនួនដើម្បីជួយឲ្យទឹកដៃនៃការផលិតរូបថតរបស់អ្នកបន្ទាប់កាន់តែមានភាពទាក់ទាញ និងទទួលបានការសរសើរពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។
ក្នុងនាមជាអ្នកចូលចិត្តផលិតរូបថតម្នាក់ ខ្ញុំចង់ចែករំលែកចំណេះដឹងនេះទៅកាន់មនុស្សជាច្រើនទៀតដែលមានចំណាប់អារម្មណ៍នៅក្នុងវិស័យថតរូប ឬផលិតរូបភាពនៅក្នុងប្រទេសកម្ពុជា និងចូលរួមលើកតម្កើង ផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងស្រុកខ្មែរឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត។
សំខាន់បំផុតអ្នកអាចប្រើប្រាស់ឧបករណ៍ផលិតរូបថតដែលអ្នកមានស្រាប់ដោយមិនចាំបាច់ចំណាយថវិកាបន្ថែមទៅលើម៉ាស៊ីនថតរូប ឬកាមេរ៉ាថ្មីឡើយ។បច្ចុប្បន្នបច្ចេកវិទ្យាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកដើម្បីផលិតរូបថតដ៏ស្រស់ស្អាតបាន។ ខ្ញុំយល់ពីអារម្មណ៍នៃការចង់ចេះចង់ដឹងរបស់អ្នក ហើយខ្ញុំនឹងធ្វើការចែករំលែកនូវចំណុចគន្លឹះសំខាន់ៗដែលខ្ញុំរៀនពីអ្នកជំនាញ និងតាមរយៈបទពិសោធន៍ធ្វើការនៅក្នុងស្ថាប័នផលិតកម្មវិធីទូរទស្សន៍ និងវីដេអូសាច់រឿង និងផ្ទេរចំណេះដឹងនេះទៅឲ្យអ្នក។
Course Content
សេចក្តីផ្តើម
-
ការស្វាគមន៍
00:00